១- ក្រឫកពាល្អ ក្រកាយបវរ ក្រគាប់ទន់ភ្លន់
ក្រឱនជិតស្និទ្ធ ក្រចិត្តដឹងគុណ ក្រស្រាលយល់ធ្ងន់
កើតកាយឆ្គាំឆ្គង ។
២- ក្រពាក្យសម្តី ក្រកិច្ចគិតខ្លី ស្តីខុសទំនង
ដៀលជេរផ្តាសា ឡូឡារំពង ឫកពាជួជង
ឱ្យញាតិឈឺចាប់ ។
៣- ក្រចិត្តស្មោះសរ ក្តួលក្តៅបន្ត ឆាបឆេះអួអាប់
លោភលន់បង្ក យល់ល្អចំណាប់ ល្ងិតល្ងង់កាន់កាប់
ក្នុងនគរកាយ ។
៤- ក្រកិច្ចក្រកល ក្រដឹងដិតដល់ ក្រនាំអន្តរាយ
ក្រវៃច្នៃទាស់ ក្រវាស់វែងឆ្ងាយ ស្តាប់ឪពុកម្តាយ
កូនអើយកុំក្រ ។
ទំនាក់ទំនងឆ្គងសម្តី កាយពុំគប្បីចិត្តឫស្យា
ខ្វះខាតអង្គមួយនាំខូចការ ល្អរៀនរក្សាអង្គទាំងបី ។