លោកស្រី អ៊ុងសានស៊ូជី ជ័យលាភីរង្វាន់ណូបែលសន្តិភាព ដែលទើបក្លាយជាសមាជិករដ្ឋាភិបាលដឹកនាំប្រទេស ធ្លាប់រងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ ចំពោះភាពស្ងាត់ស្ងៀមនឹងជោគវាសនារបស់រ៉ូហ៊ីងយ៉ានេះ។ លោកស្រី ទើបបានអះអាងជាសាធារណៈ តែដោយប្រយោល ជាលើកទីមួយ នាជំនួបជាមួយលោកកូហ្វី អាណាន់ ម្សិលមិញ ថាមិនអាចធ្វើមិនដឹងទៀតបានឡើយ៕