ខេត្ដកំពង់ស្ពឺ ៖ ស្ត្រីជាម្តាយចិញ្ចឹមម្នាក់ដែលចូលចិត្តប្រើអំពើហិង្សាទៅលើកូនស្រីឱ្យរងរបួសពេញខ្លួនប្រាណនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ។ ការឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី២៤ កញ្ញា នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ។ ស្ត្រីរូបនេះ ឈ្មោះ ហ៊ុយ គីមហ៊ី អាយុ៥១ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះដែលជាកូនចិញ្ចឹមឈ្មោះ មាន គីមហុង អាយុ១១ឆ្នាំ ។