ការផ្លាស់ប្ដូររបស់មនុស្សដែលមិនគួរនឹកស្មានដល់៖
១). ចាស់ពីមុនចូលចិត្តចូលវត្ត តែចាស់ឥលូវចូលចិត្តខារ៉ាអូខេ
២). កាលពីមុនឪពុកម្ដាយតែងតែហៅកូនៗញ៉ាំបាយ តែឥលូវកូនៗបែរជាហៅឪពុកម្ដាយហូបបាយវិញ ពីព្រោះឪពុកម្ដាយរបស់គាត់បានជាប់លេងហ្វេសបុក ឡាញ ឬប្រព័ន្ធអ៊ិនធើណែតផ្សេងទៀត
៣). កាលពីមុនមនុស្សមួយក្រុមអង្គុយជុំគ្នា គឺសួរគ្នា ជជែកគ្នាលេងរហូតដល់ចែកផ្លូវគ្នាទៅផ្ទះ តែឥលូវពួកគេជុំគ្នាហើយ និយាយគ្នាបានតែពីរបីម៉ាត់តែប៉ុណ្ណោះរួចអង្គុយស្ងាត់ស្ងៀមរហូតដល់ម៉ោងទៅផ្ទះពីព្រោះពួកគាត់រវល់នឹងទូរស័ព្ទរបស់ពួកគាត់។ល។