បើមើលពីខាងក្រៅ ម៉េណាហាក់ដូចជាក្មេងជំទង់សាមញ្ញម្នាក់ ប៉ុន្តែនាងមានសមត្ថភាពពិសេស ដែលអាចបង្កើតចរន្តឆក់ ប្រៀបដូចម៉ូប៊ិនអគ្គីសនីចឹង។ ឱ្យតែបេះដូងនាងលោតលឿនជាង 120 ដងក្នុងមួយនាទី រាងកាយនាងនឹងបញ្ចេញចរន្តដ៏មានអានុភាពខ្លាំងក្លា។ ស្នេហាយុវវ័យថ្មីនេះនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ២៩ តុលា ២០១៥ នេះតទៅ!