ថ្មីៗនេះបងប្អូនជនរួមជាតិ នៅមានចំងល់ខ្លះៗអំពីការផ្ទេរឈ្មោះយានយន្ត។ ខ្ញុំសូមឆ្លើយបញ្ជាក់បន្ថែមលើសំនួរបងប្អូនជាលើកចុងក្រោយលើការផ្ទេរឈ្មោះយានយន្ត។ ក្នុងសេចក្តីប្រកាសរបស់ សម្តេចក្រឡាហោម ស ខេង គឺបានបញ្ជាក់ច្បាស់ហើយ គឺទទួលស្គាល់ការកាន់កាប់ជាក់ស្ដែងដោយមិនតម្រូវឱ្យមានការបញ្ជាក់ពីម្ចាស់ដើមនោះឡើយ។ ពាក្សនេះមានន័យថាបងប្អូនដែលបាននិងកំពុងប្រើប្រាស់យានយន្តទិញតពីគេមិនបាច់កាត់ឈ្មោះ និងមិនត្រូវបង់សេវាអ្វីទាំងអស់។ បងប្អូនបន្តប្រើឯកសារ និងផ្លាកលេខយានយន្តដែលកំពុងមានស្រាប់ជាបន្តទៅទៀត។