រូបភាពទាំងអស់នេះ គឺជាឯកសារដ៏សំខាន់ សំរាប់កូនក្មេរ គ្រប់រូបធ្វើការសិក្សា យល់ដឹង ពីប្រវត្តិរបស់ខ្លួន។ ត្រូវស្គាល់អ្វីដែលជារបស់ខ្លួន កុំឲ្យមិនស្គាល់ខ្លួនឯងច្បាស់ ហើយឃើញអ្នកជិតខាងខ្លួនដែលលួចទៅគេ នៅនិយមបង្ហាញ យូរទៅក៏ថាជារបស់គេ។ វប្បធ៍ម ប្រពៃណីជាតិ នៅគង់វង្សស្ថិតស្ថេរ អាស្រ័យលើយុវជនទាំងអស់គ្នានេះឯង តែបើយុវជនយើង មិនចាប់អារម្មណ៍ មិនចង់ដឹងលឹ មិនមានការយល់ដឹង ពីប្រវត្តិសាស្រ្តខ្លួននោះទេ មិនយូរទេយើងនឹងក្លាយជាជនជាតិភាគតិច រឺជាជនជាតិថ្មីរស់នៅលើទឹកដីខ្លួនឯង សិក្សារៀនសូត្រ យល់ដឹងតែពីបរទេស ភ្លេចនឹងលេងស្គាល់នូវអ្វីដែលជារបស់ខ្លួនអស់។ យុវជនទាំងអស់គ្នាត្រូវចាំថា អ្នកទាំងអស់គ្នាគឺជាបុគ្គលដ៏សំខាន់សំរាប់ប្រទេសជាតិ។
ដើម្បីឲ្យអស់ចម្ងល់ ការដែលខ្ញុំសរសេរពាក្យក្មេរ អស់លោកអ្នកនាង អាចចុចចូលទៅមើលការបកស្រាយនេះបាន