តើសំនួរអ្វីដែលអ្នកគិតថាគួរតែជាសំនួរផ្តាច់ព្រ័ត្រសួរទៅកាន់បេក្ខភាពជ័យលាភីទាំង៥រូបក្នុងកម្មវិធីផ្តាច់ព្រ័ត្រនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦?
សូមអញ្ជើញប្រិយមិត្តទស្សនិកជន Fan Club និងអ្នកគាំទ្រទាំងអស់ ចូលរួមជាមួយគណៈកម្មការ កម្មវិធីប្រកួត Miss Grand Cambodia 2016 ដោយចូលរួមផ្តល់ជាសំនួរដល់បេក្ខភាពជ័យលាភី ៥រូបចុងក្រោយ ក្នុងកម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ៨យប់ នៅ MyTV Hall ដោយមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ MyTV ផងដែរ។
សំនួរនៃប្រិយមិត្តណាម្នាក់ដែលត្រូវជ្រើសជាសំនួរផ្តាច់ព្រ័ត្រក្នុងកម្មវិធីនេះ នឹងទទួលបាន៖
១. ការប្រកាសពីអត្តសញ្ញាណនៃម្ចាស់សំនួរ ក្នុងកម្មវិធីផ្តាច់ព្រ័ត្រ
២. អាវយឺតដ៏ស្រស់ស្អាត ជាកាដូអនុស្សាវរីយ៍ពីកម្មវិធីប្រកួត។
*** សូមអញ្ជើញផ្ញើសំនួរដែលអ្នកចង់សួរ ទៅក្នុង In Box នៃបណ្តាញទំនាក់ទំនងសង្គមរបស់យើង Miss Grand Cambodia ។