ក្រៅអំពីបាតុកម្មរបស់ពលរដ្ឋភូមាអ្នកប្រកាន់តឹង តំណាងបក្សនយោបាយដ៏មានអំណាចប្រចាំតំបន់ ក៏បានបដិសេធមិនទទួលជួបលោកកូហ្វីអាណាន់ដែរ។ សម្រាប់ក្រុមពុទ្ធសាសនិកជនបែបជ្រុលនិយមភូមា ដ៏មានឥទ្ធិពលនៅក្នុងប្រទេស ការរស់ឡើងវិញនៃជនជាតិភាគតិចអ៊ីស្លាមរ៉ូហ៊ីងយ៉ា ជាការគំរាមកំហែងអត្តសញ្ញាណជាតិ។