លោកស្រីបានបញ្ជាក់ថា "ផែនទីដែលលោកអ៊ុំ សំអាន រកឃើញនៅ Library of Congress វាមិនមានអ្វីខុសប្លែកជាមួយផែនទីរបស់រដ្ឋាភិបាលទេ ពីព្រោះផែនទីនេះយើងបានទៅយកនៅ Library of Congress ទៅយកបានមកមុន មុននឹងយើងចុះសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ហើយមានន័យថា យើងសិក្សាស្រាវជ្រាវរកឯកសារគ្រប្រភពអស់ហើយ បានយើងធ្វើកិច្ចការងារនេះ មិនមែនយើងចេះតែធ្វើលេងៗដូចលោកអុំ សំអាន ចោទទេ។ ហើយផែនទីដែលលោកអុំ សំអាន រកឃើញ គឺពួកយើងខ្ញុំមានហើយ ហើយរាជរដ្ឋាភិបាលក៏បានអោយទៅរាជបណ្ឌិតសភាដែរ។ វាអត់មានអ្វីថ្មីទេ ជាផែនទីតែមួយដែលរដ្ឋាភិបាលមាននៅក្នុងដៃយូរហើយ។
លោកស្រីបានលើកឡើងថា អ្វីដែលលោកអុំ សំអាន កំពុងតែធ្វើនេះ គឺដើម្បីកេងចំណេញនយោបាយ និងបោកកុហកប្រជាពលរដ្ឋ ចប់មួយរឿងចូលមួយរឿង"៕M/L - See more at: http://www.rasmeinews.com/local/ODJkYWU2OT/18#sthash.DHOoJWkG.1yCWpb0g.dpuf