ឥទ្ធិពលឈ្មួញឈើវៀតណាម(យាយព្រឿង)ត្រូវបានពលរដ្ឋចាត់ទុកថា"ជាន់ផ្អៀងស្រុកខ្មែរ"នាំឈើទៅវៀតណាមម្តងៗដូចឆាកប្រយុទ្ធសមរភូមិ!
ដោយ: TNM hot news យិន សុខន
ខេត្តស្ទឹងត្រែង៖យាយព្រឿងថា" រកស៊ីចែកគ្នា
ស្បថ យកដី ផ្លូវថ្នល់ ខ្មោចព្រាយបីសាចធ្វើសា
ក្សីបើអ្នកណាបំពានក្រឡាប់រថយន្តស្លាប់តៃហោ
ង"។ស្តាប់ទៅព្រឺរោមណាស់!អញ្ចឹងតើបានជាអ្នកពាក់ពន្ធផលលាភពីបទឱក្រឹត្យកម្មព្រៃឈើជាមួយយាយព្រឿងខ្លាចខ្លួនស្លាប់ក៌មិនដឹង?ទើបមិនបានគិតពីវិនាសកម្មព្រៃឈើបែទៅជារួមគំនិតជាមួយយាយព្រឿងយ៉ាងផុសផុល សូម្បីតែប្រ
សាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចប្រមុខនាយករដ្ឋ
មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកខំប្រឹងស្ទើ
ខ្សោះកាយនិងដាក់ចេញបទបញ្ជាអោយមានការទប់ស្កាត់ជាបន្តបន្ទាប់ដ៍ទទួចយ៉ាងណាក៍ដោយ?។
យុវជនខ្មែរព័ត៌មានបានចុះផ្តឹតរូបនិងចុះអង្កេតស្រាវជ្រាវជាច្រើនថ្ងៃគឺឃើញថាបទល្មើសជាក់
ស្តែងមានរថយន្តចំនួន២៥គ្រឿងជាប្រភេទរថយន្តសាំងយ៉ុងដែលមានស្លាកនិងសញ្ញាដូចៗគ្នាផ្ទុកឈើប្រណឹតកាលពីរសៀលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៦ក្នុងទឹកដីខេត្តស្ទឹងត្រែងធ្វើចរាចរ
ទៅកាន់ទីផ្សារវៀតណាម តែត្រូវបរាជ័យព្រោះ
បទល្មើសឈើរបស់ឈ្មួញម្នាក់នេះត្រូវបានក្រុម
អ្នកសារព័ត៌មានទំលាយជូនថ្នាក់ដឹកនាំកំពូលៗទទួលបន្ទុកដើម្បីស្នើសុំចាត់ការតាមផ្លូវច្បាប់។
តែសម្រាប ឈ្មួញល្បីឈ្មោះ "យាយព្រឿង"មិន
បានខ្វាយខ្វល់និងតក់ស្លុតភ័យខ្លាចពីច្បាប់របស់ព្រះរាជាណាចក្រកម្ពុជានោះទេកុំថាឡើយនៅមូលដ្ឋានដែលគាត់កំពុងរស់នៅ សូម្បីតែទី
ប្រជុំជនសាធារណៈក៌ដោយ។នេះសបញ្ជាក់បា
នថាយាយព្រឿងប្រើតែធូប១ដុំប្រមាថច្បាប់រដ្ឋ
ធម្មនុញ្ញតាមរយៈសកមកម្មភាពល្មើសរបស់ខ្លួនយ៉ាងចំហ។
តើ លោក មុំ សារឿន អភិបាលខេត្ស្ទឹងត្រែង
ស្គាល់យាយព្រឿងជាឈ្មួញឈើម្នាក់នេះទេព្រោះយាយព្រឿង បានយកមូលដ្ឋានខេត្តស្ទឹង
ត្រែងបង្កើតបទល្មើសយ៉ាងសកម្មនៅទីនោះដុះស្លែយូរយាណាស់ហើយ?សង្ស័យលោកមិនស្គាល់ទេក៍មិនដឹង?ឫខ្លាចសម្បថរបស់យាយព្រឿងដែរ?
ហើយប្រជាពលរដ្ឋដែលស្គាល់ច្បាស់ការប្រព្រឹត្តបទល្មើសឈើយាយព្រឿងក្នុងខេត្តស្ទឹងត្រែង/រតនគិរី/ក្រចេះ/ត្បូងឃ្មុំ បានទទួចស្នើសុំអោយ
លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម,លោក
សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាពិសេ
ស សម្តេចប្រមុខរាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជាមេត្តាទប់ស្កាត់បទល្មើសជនម្នាក់នេះផង!!៕