ពេលដែលធ្វើការហត់ខ្ញុំតែងនិយាយប្រាប់ប្អូនថាបើបានសំរាកនៅតែផ្ទះដេកតែសីុមិនដឹងជាល្អយ៉ាងណាទេ
ឥលូវបានដូចបំណងហើយដេកតែសីុចាយតែលុយសូម្បីតែខោអាវក៏ប្អូនបោកឲ្យដែ
ក្រោកពីកេងនៅបន្ទុបម្នាក់ឯងពិតជាឯកាណាស់ព្រោះប្អូនៗគេក្រោកទៅធ្វើការតាំងពីព្រលឹមពេលប្អូនមកពីធ្វើកាវិញក៏យប់ជ្រៅដល់ម៉ោងកេងទៀតមិនបាននិយាយលេងជាមួយប្អូនទេព្រោះប្អូនមកពីធ្វើការអស់កំលាំងងូតទឹកហើយគេក៏កេងបាត់ទៅ
ពេលនេះទើបដឹងថាខ្ញុំមិនបានត្រូវការបែបនោះទេគ្រាន់តែកន្លះខែសោះខ្ញុំស្ទើតែកាំងបេះដូងស្លាប់ទៅហើយ